ការស្ទង់មតិមួយបានរកឃើញថា ១១ ភាគរយក្រុមមនុស្សសម័យថ្មី “Gen Z” មានការភ័យព្រួយ ចំពោះផលប៉ះពាល់នៃបច្ចេកវិទ្យានាពេលអនាគតទៅលើការងារ ធ្វើឲ្យវាមានសុទិដ្ឋិនិយមតិចបំផុត ក្នុងចំណោមមនុស្សគ្រប់ជំនាន់ណាៗទាំងអស់។
ការស្ទង់មតិដែលចេញផ្សាយដោយក្រុមហ៊ុនគណនេយ្យវៀតណាម PwC Vietnam កាលពីថ្ងៃពុធកន្លងទៅនេះ បានបង្ហាញថា ក្តីបារម្ភធំបំផុតរបស់ក្រុមមនុស្សសម័យថ្មី Gen Z ដែលមានអាយុចន្លោះពី ១១ ទៅ ២៦ ឆ្នាំគឺថា បច្ចេកវិទ្យានឹងធ្វើឲ្យតួនាទីរបស់ពួកគេលែងត្រូវការ ហើយពួកគេនឹងមិនមានជំនាញត្រឹមត្រូវ និងមិនអាចរៀនសូត្របាន។
ជាមួយគ្នានេះដែរ នៅក្នុងក្រុមអាយុផ្សេងទៀត ការព្រួយបារម្ភដូចគ្នាមាន ៦ ភាគរយ ក្នុងចំណោមក្រុម Millennials (អាយុចន្លោះពី ២៧-៤១ ឆ្នាំ) និង ៥ ភាគរយ ក្នុងចំណោមក្រុម Gen X (អាយុចន្លោះពី ៤២-៦១ឆ្នាំ)។
យ៉ាងណាមិញ អ្នកឆ្លើយតប Gen Z ចំនួន ៦០ ភាគរយបាននិយាយថា ពួកគេកំពុងសម្លឹងរកអាជីវកម្ម ហើយរដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនឲ្យបង្កើនជំនាញរបស់ពួកគេ។
គួរឲ្យដឹងដែរថា បើយោងតាមការិយាល័យស្ថិតិទូទៅ General Statistics Office បានបង្ហាញថា មានក្រុមមនុស្សសម័យថ្មី Gen Z ប្រហែល ១៣ លាននាក់ ក្នុងចំណោមប្រជាជនដែលគ្រប់អាយុធ្វើការ នៅឆ្នាំ ២០១៩៕